អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ស៊ុយ​សែម​៖​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ស្ទឹង​ជាយ​អារ៉ែង​មិន​ទាន់​ចាប់​ផ្តើម

សំឡេង ១២:៤៦
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ សហការី
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​នៅ​ថ្ងៃ​នេះ​គឺ​លោក​ស៊ុយសែម​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​លោក​ស៊ុយ​សែម​បាន​បំភ្លឺ​ថា​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​តំបន់​ស្ទឹង​ជាយ​អារ៉ែង​មិន​ទាន់​សំរេច​នៅ​ឡើយ​ទេ​ព្រោះ​ថា​ការ​សិក្សា​ពី​ផល​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន​និង​សង្គម​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។​ការ​បំភ្លឺ​របស់​លោក​រដ្ឋ​មន្ត្រី ក៍​បាន​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក​ស្រី​តែ​ច័ន្ទ​មនី​ប្រធាន​ស្តី​ទី​គណៈ​កម្មការ​ទី៣​នៃ​រដ្ឋសភា​ដែល​បាន​ស្នើ​សុំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​សែន​លុប​ចោល​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​ស្ទឹង​ជាយ​អារ៉ែង​ស្រុក​ថ្មបាំង​ខេត្ត​កោះកុង​នេះ​ដោយ​យោង​ទៅ​លើ​ផល​ប៉ះពាល់​ដែល​មាន​ទំហំ​ធំ​ធេង​ជាង​ផល​ចំណេញ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ