លោក ទេព នីថា៖ កែទម្រង់ការបោះឆ្នោត ទាល់តែកែច្បាប់មុនសិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង RFI នៅថ្ងៃអាទិត្យនេះ គឺលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ គ.ជ.ប បានរៀបចំសន្និបាតរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២១វិច្ឆិកា ដើម្បីបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ក្រៅពីវាយតម្លៃការងារបោះឆ្នោតកន្លងមក គ.ជ.ប ក៏បានរកឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន សម្រាប់ដកស្រង់ពិសោធន៍ និងលើកទិសដៅកែលម្អការបោះឆ្នោតខាងមុខ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។ តាមលោក ទេព នីថា ការកែទម្រង់ប្រព័ន្ធការបោះឆ្នោត ដូចជាការចុះឈ្មោះអ្នកបោះឆ្នោត ជាដើម អាចធ្វើទៅបាន ទាល់តែរដ្ឋាភិបាល កែច្បាប់បោះឆ្នោត ជាមុនសិន ដ្បិតអី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តតាមតែច្បាប់ ដែលមានជាធរមានប៉ុណ្ណោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ