កម្ពុជា

ស្ថានទូតសំខាន់​ៗ នឹង​ពិចារណា​ពី​ញាត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ

នៅ​ថ្ងៃ​ទី​២៥​តុលា​នេះ ជា​ថ្ងៃ​ទី​៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​គណបក្ស​សង្គ្រោះជាតិ ធ្វើ​បាតុកម្ម រយៈពេល​៣​ថ្ងៃ។ ហើយ គឺ​នៅ​ព្រឹក​មិញ​នេះ​តែ​ម្ដង លោក​ សម រង្ស៊ី និង​លោក កឹម​សុខា បាន​ដឹក​នាំ​បាតុករ ដើរ​ហែ​ក្បួន ពី​ទី​លាន​ប្រជាធិបតេយ្យ ទៅ​ដាក់​ញត្តិ នៅ​ស្ថាន​ទូត​ចំនួន​៥ គឺ​ស្ថានទូត​អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី រុស្សី និង​ចិន។ លី ម៉េងហួរ ធ្វើ​សេចក្ដី​រាយការណ៍​តាម​ខ្សែ​ទូរស័ព្ទ បន្ទាប់​ពី​ក្បួន​ហែ​ញត្តិ​ទើប​បាន​បញ្ចប់ កាល​ពី​ម៉ោង​ជាង​១២ មុន​នេះ។ សូម​អញ្ជើញ​ស្តាប់​បទ​សន្ទនា រវាង​លី ម៉េងហ៊ួរ និង​អ៊ឹម រចនា៖  

ការដើរ​ហែ​ក្បួន​​របស់​គណបក្សសង្គ្រោះជាតិ។
ការដើរ​ហែ​ក្បួន​​របស់​គណបក្សសង្គ្រោះជាតិ។ RFI/Siv Channa