លោកព្រាប កុល៖ ស្ថាប័នគ្រឹះចំនួន១៣នៅកម្ពុជាសុទ្ធតែមានជំងឺ
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃអង្គារនេះ គឺលោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ អង្គការតម្លាភាពកម្ពុជា ដែលនៅថ្ងៃនេះ ទើបតែចេញផ្សាយរបាយការណ៍ស្ដីពី អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ច នៅកម្ពុជា។ តាមរយៈរបាយការណ៍នេះ លោកព្រាប កុល អះអាងថា ស្ថាប័នគ្រឹះចំនួន១៣ រាប់តាំងពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់សង្គមស៊ីវិល និងវិស័យអាជីវកម្ម គឺសុទ្ធតែមានជំងឺ។ ខុសគ្នាត្រង់ថា ជំងឺនៅស្ថាប័នខ្លះស្រាល និងខ្លះទៀតធ្ងន់ធ្ងរជាងតែប៉ុណ្ណោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ