ពលកម្មកុមារនៅច្រកប៉ោយប៉ែត ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កុមារជាច្រើនរយនាក់ ត្រូវបានគេប្រើប្រាស់កំលំាងពលកម្ម ដើម្បីរកប្រាក់ចំណូល នៅច្រកអន្តរជាតិប៉ោយប៉ែត ដូចជាអោយអូសរទេះដឹកទំនិញ រើសអេតចាយ និងដើរសុំទាន ជាដើម។ ជាមួយការងារទំាងនោះ កុមារបានបាត់បង់សិទ្ឋិជាមូលដ្ឋានរបស់ខ្លួន។ ថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់ផែនការលុបបំបាត់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ អោយអស់ នៅច្រកអន្តរជាតិប៉ោយប៉ែត ក្នុងឆ្នាំ២០១២។ ផែនការរបស់ខេត្តបន្ទាយមានជ័យស្របតាមទិសដៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទម្រង់ការងារធ្ងន់ធ្ងរលើកុមារអោយអស់ ក្នុងឆ្នាំ២០១៦។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ