បទយកការណ៍

ពិព័រណ៏​ស្នាដៃ​សិប្បកម្ម​ជនជាតិ​ដើម​ភាគតិច

សំឡេង ០៧:០៨
តំណាង​ជនជាតិ​ភាគតិច​ទទួល​រង្វាន់​សម្រាប់​ស្នាដៃ​សិប្បកម្ម​ជនជាតិ​ភាគតិច នៅ​សារមន្ទីរជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ
តំណាង​ជនជាតិ​ភាគតិច​ទទួល​រង្វាន់​សម្រាប់​ស្នាដៃ​សិប្បកម្ម​ជនជាតិ​ភាគតិច នៅ​សារមន្ទីរជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ

ការជួយ​លើក​ស្ទួយ​ដល់​វប្បធម៌ប្រពៃណី​ជនជាតិ​ដើម​ភាគតិច គឺ​ជាគោល​នយោបាយ​នៃ​គម្រោង​អភិវឌ្ឍន៍​សហស្សវត្សរ៍​មួយ​របស់​អង្គការ​ សហប្រជាជាតិ និង​ប្រទេស​អេស្ប៉ាញ ដែល​អនុវត្ត​ធ្វើ​ឡើង​នៅ​ទូទាំង​១២៨​ប្រទេស​លើ​ពិភពលោក។នៅប្រទេស​កម្ពុជា អង្គការ​សហ​ប្រជាជាតិ​ រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា និង​ប្រទេស​អេស្ប៉ាញ​បាន​បង្កើត​កម្ម​វិធី​ទ្រទ្រង់​​ឧស្សាហកម្ម​ច្នៃ​ ប្រឌិត​មួយ​ តាំង​ពីឆ្នាំ​២០០៩​ ដើម្បី​ជួយ​​លើក​តម្កើង​សិប្បកម្ម​​របស់​ជន​ជាតិ​​ដើម​ភាគតិច នៅក្នុង​ខេត្ត​បួន​នៃ​ប្រទេសកម្ពុជា។ ដើម្បី​អបអរ​សកម្មភាព​គ្រប់​បីឆ្នាំ​របស់​ខ្លួន ការប្រកួតប្រជែង​ស្នាដៃ​សិប្បកម្ម​​ជន​ជាតិ​ដើម​ភាគតិច​ត្រូវ​បាន​គេ​រៀបចំ​ ឡើង នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី ៥ តុលា។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI