សហរដ្ឋអាមេរិក​

លោក​​ដូណាល់ ត្រាំ​ ​​​មិន​​ចូលរួម​​​​ពិធី​​អាហារ​​​ពេល​ល្ងាច​​​​ ជាមួយ​​ក្រុម​​អ្នក​សារព័ត៌មានសេតវិមាន​​​​

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ REUTERS/Carlos Barria

ប្រធានាធិបតី​អាមេរិក និង​ក្រុមការងារ​របស់​លោក​ បានប្រាប់ថា ​មិនចូលរួម​ក្នុងពិធី​ហូបអាហារ​​​ពេលល្ងាច​​ ​​ជាមួយ​ក្រុម​អ្នកសារព័ត៌មានប្រចាំ​​​សេតវិមាន​​​ នៅថ្ងៃ​២៩មេសា​ខាងមុខ​ទេ។ មិនពិបាក​ឆ្ងល់ទេ ព្រោះថា​​លោក​​ត្រាំ និង​អ្នកសារព័ត៌មា​ន​គ្មានទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទេ។

ផ្សាយពាណិជ្ជកម្ម

ពិធី​ហូបអាហារ​ពេល​យប់​របស់​ក្រុម​អ្នកសារព័ត៌មានប្រចាំ​​​​​​នៅ​សេតវិមាន​ តែង​តែ​​​រៀបចំ​ឡើង រៀងរាល់​ឆ្នាំ​​​ ដើម្បី​រក​មូលនិធិ​សម្រាប់​អាហារូបករណ៍​​​និស្សិត​ផ្នែក​សារព័ត៌មាន។ ឆ្នាំនេះ ពិធី​ហូបបាយ​ល្ងាច​នេះ ត្រូវ​ធ្វើនៅថ្ងៃ​២៩មេសា ​តែ​​​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ក្រុម​ការងារលោក​ មិនចូលរួម​ពិធី​អាហារ​នេះទេ។ លោក​ត្រាំ​ប្រាប់ថា ថ្ងៃ២៩មេសា លោក​​ទៅ​មីទ្ទិញ ​នៅ​រដ្ឋ​Pennsylvanie។

មិនពិបាក​ឆ្ងល់ទេ ពេលគេដឹងថា លោក​ត្រាំ និង​អ្នកសារព័ត៌មាន​គ្មានទំនាក់​ទំនង​ល្អ​នឹងគ្នា។ ប៉ុន្មាន​ឆ្នាំ​​​​នេះ គេ​សង្កេត​ឃើញថា ក្នុង​​ពិធី​អាហារ​ពេល​ល្ងាច​របស់​ក្រុ​ម​អ្នក​សារព័ត៌មាន​សេតវិមាន​ អ្នកដែលចូលរួម​​បាន​សើចចំអកអត្តចរឹត​​​លោក​ដូណាល់ ត្រាំ។ ​​សារព័ត៌មាន​​ជាច្រើ​ន​​បាន​សម្រេច​លុបចោល​ការ​រាំកំសាន្ត សម្រាប់​ពិធី​​អាហារ​ល្ងាច​ឆ្នាំ២០១៧​​នេះ។​

ដោយឡែក ​ឆ្នាំនេះ តារាភាពយន្ត​មួយរូប ឈ្មោះ​ សាម៉ាន់ថា ប៊ី ​Samantha Bee ក៏​បាន​រៀបចំ​​ពិធី​អាហារ​ល្ងាច​មួយទៀត​ដែរ ​ដើម្បី​​អបអរ​ក្រុម​អ្នកសារព័ត៌មាន ជា​ពិធី​ហូបបាយ​ដែលមាន បែបផែន​​​ផ្ទុយ​ពី​ពិធី​​​​សេតវិមាន។ តាមធម្មតា ក្រុម​​​​​អ្នក​សារព័ត៌មាន​នៅ​​សេតវិមាន​​​តែង​ហូប​អាហារ ជល់កែវអបអរ​ ជូនពរ​ប្រធានាធិបតី​ថ្មី​អោយ​មាន​សុខភាព​ល្អ។ ​តែ​ឆ្នាំនេះ លោក​ត្រាំ​ឡើង​ធ្វើ​ប្រធានាធិបតី អ្វីៗ​មិនដូច​មុន។ ​តារាភាព​យន្ត​ Samantha Bee ​រៀបចំ​អាហារ​ពេលល្ងាច​​​ផ្សេង​មួយទៀត គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ឯករាជ្យ​របស់​ក្រុម​អ្នកសារព័ត៌មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI