គ្រប់គ្នារំលឹកពីស្នាព្រះហស្ថរបស់ព្រះមហាវីរៈក្សត្រនរោត្តម សីហនុ នៅក្នុងខួប២ឆ្នាំនៃការសោយទីវង្គត់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធទី១៥ តុលា នេះ គម្រប់ខួប២ឆ្នាំនៃការសោយទីវង្គត់របស់ព្រះករុណាព្រះបាទសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ។ រយៈពេល២ឆ្នាំមកនេះ នឹងតទៅមុខទៀត មិនថាប្រជាពលរដ្ឋ និស្សិតបញ្ញវន្ត និងអ្នកដឹកនាំប្រទេសឬអ្នកនយោបាយនោះទេ តែងតែបានលើកឡើងពីស្នាព្រះហស្ថរបស់សម្តេចឳ សម្តេចតា ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ នូវគំរូដឹកនាំដ៏ត្រឹមត្រូវនិងសមត្ថភាពបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិខ្មែររបស់ព្រះអង្គ។ អ្នកនយោបាយពីគ្រប់គណបក្សមិនថាបក្សមានអសនៈនៅក្នុងរដ្ឋសភា ឬបក្សមិនបានជាប់ឆ្នោតនោះទេតែងរំលឹក និងចង់ឲ្យព្រះអង្គគង់នៅជាម្លប់ដល់សព្វថ្ងៃ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ