វិបត្តិអ៊ុយក្រែន ៖ គ្រីមេធ្វើប្រជាមតិភ្ជាប់ខ្លួននឹងរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះ នៅសាធារណរដ្ឋស្វយ័តគ្រីមេ នៃរដ្ឋអ៊ុយក្រែនប្រព្រឹត្តទៅ គឺ ប្រជាមតិ ក្នុងគោលដៅ ដកខ្លួនចេញពីរដ្ឋអ៊ុយក្រែន ហើយសុំភ្ជាប់ខ្លួននឹងសហព័ន្ធរុស្ស៊ីទៅវិញ។ មូលហេតុ មកពីទឹកដីគ្រីមេ រស់នៅភាគច្រើនដាច់ខាត ដោយបណ្តាជនសញ្ជាតិរុស្ស៊ី យល់ថាសិទ្ធិរបស់ខ្លួន ត្រូវរើសអើងដោយអាជ្ញាធរថ្មីនៅអ៊ុយក្រែន - អាជ្ញាធរ ដែលគេមិនទទួលស្គាល់ថា ស្របច្បាប់ឡើយ ព្រោះបានប្លន់យកអំណាច តាមផ្លូវកុបកម្មប្រដាប់អាវុធ ធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី យ៉ានូកូវិច ដែលត្រូវបានជ្រើសតាំងឡើងតាមផ្លូវបោះឆ្នោតប្រជាធិបតេយ្យ ដោយសេរី កាលពី៤ឆ្នាំមុន។ ជាការកត់សម្គាល់ ជនជាតិភាគតិច Tatares ដែលរស់នៅគ្រីមេ បានប្រកាសធ្វើពហិការមិនទៅបោះឆ្នោត ក្នុងប្រជាមតិថ្ងៃនេះទេ ដោយគេប្តេជ្ញារស់នៅ ក្រោមអំណាចអ៊ុយក្រែន។