បទយកការណ៍

ឆ្នាំ​២០១៤ កម្ពុជា​នឹង​ទទួល​បាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ OMC ថា​លែង​មាន​ជម្ងឺ​កញ្ជ្រឹល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កញ្ជ្រឹល​ប្រភេទ​ថ្មី​ត្រូវ​បាន​គេ​ធ្វើ​នៅ​ក្របខ័ណ្ឌ​ទូ​ទាំងប្រទេស​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ។ យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ នៃ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​នេះ​លែង​មាន​ជម្ងឺ​កញ្ជ្រឹល​នៅ​ឆ្នាំ​២០១៤​ខាង​មុខ។ ជាមួយ​នឹង​ការ​ត្រៀម​ថ្នាំ​វ៉ាក់សាំង​បង្កា​ចំនួន ៥​លាន​ដូស មន្ត្រី​សុខាភិបាល​បាន​កត់​សម្គាល់​ថា ប្រជាជន​មាន​ការ​យល់​ដឹង​ច្រើន​ពី​ការ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​ថ្មី​ការពារ​កញ្ជ្រឹល និង​ស្អូច ខុស​ពី​អតីតកាល​ដែល​ពួកគាត់​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍។  

យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កញ្ជ្រឹល ឆ្នាំ២០១៣​។
យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កញ្ជ្រឹល ឆ្នាំ២០១៣​។ RFI/Siv Channa
មើលវគ្គផ្សេងទៀត