ភ្ញៀវប្រចាំថ្ងៃ

លោក​ វ៉ាត់ ចំរើន​៖​ ស៊ន សៀវ​ម៉ី​ បាន​ជួយ​អោយ​វិស័យ​កីឡា​កម្ពុជា​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី

សំឡេង ០៥:១៤
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សហការី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ​លោក​ វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​ លោក​វ៉ាត់ ​ចំរើន​ បាន​បញ្ជាក់​ថា​ មាន​ឧបសគ្គ​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​វិស័យ​កីឡា​កម្ពុជា​ ដែល​ធ្វើ​អោយ​វិស័យ​កីឡា​កម្ពុជា​នា​ពេល​កន្លង​មក​មិន​អាច​ប្រកួត​ប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ។ ​បញ្ហា​ទាំង​នោះ ​រួម​មាន​ បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បញ្ហា​ធនធាន​មនុស្ស ​និង​ការ​ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ជា​ដើម។ ​ប៉ុន្តែ​នៅ​ក្នុង​បរិបទ​ដែល​ កីឡាការិនី​ ស៊ន សៀវម៉ី ​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេម​លើក​ទី​១៧​នៅ​ទី​ក្រុង អ៊ីន​ឈុន​ ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ ​កំពុង​ធ្វើ​អោយ​វិស័យ​កីឡា​ប្រទេស​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ជាថ្មី។