ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សាលាក្រុងភ្នំពេញ ចាប់ផ្តើមកែតម្រូវការងារ ដែលមានកំហុសឆ្គងពីអតីតកាល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៧
មជ្ឈដ្ឋានទូទៅ មើលឃើញថា ការសម្រចចិត្តចំនួនពីរ ដែលធ្វើឡើង ដោយអភិបាលក្រុងភ្នំពេញ កាលពីដើមសប្តាហ៍នេះ ទាក់ទងទៅហ្នឹង ការវាយកំទេចអគារ ដែលសាងសង់មិនគោរពច្បាប់ នៅជិតព្រះបរមរាជវាំង និងការមិនអនុញ្ញាតឲ្យបិទហាង ដូចពីមុន នៅពេលមានការបាញ់បោះសេរីនោះ ទទួលបានការសាទរយ៉ាងខ្លាំង។ ការសម្រេចយ៉ាងដូច្នេះ គឺបានធ្វើឡើង បន្ទាប់ពីមានការរិះគន់កន្លងមក និងស្របតាម ការប្រកាសធ្វើកំណែទំរង់របស់គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ បន្ទាប់ពីការគាំទ្របានធ្លាក់ចុះខ្លាំង តាមរយៈការបោះឆ្នោត អាណត្តិទី៥នេះ។