បទយកការណ៍
ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារតវ៉ាទៅលើបញ្ហាដីធ្លី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២២
ស្ថិតនៅចម្ងាយជាង៨គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ផ្សេងៗគ្នាក្នុងខេត្តព្រះវិហារ ដែលភាគច្រើន ត្រូវបានគេស្គាល់ថា ជាជនជាតិដើមភាគតិចកួយ ពូកគេមិនចង់ឃើញមានការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅក្នុងតំបន់ភូមិឃុំរបស់ពួកគេឡើយ។ ការអភិវឌ្ឍន៍ដែលប៉ះពាល់ទៅដល់ដីស្រែចំការវិលជុំរបស់ពួកគាត់។ ការតវ៉ានេះ បានធ្វើឡើងយ៉ាងស្រុះគ្នានៅក្នុងវេទិកាសាធារណៈមួយស្តីពីសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ ដែលរៀបចំឡើងដោយមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញ។