បទយកការណ៍

អ្នកស្រុក​នៅ​ខេត្ត​កំពង់ស្ពឺ​បោះបង់​មុខរបរ​ឡើងត្នោត​ដោយសារ​តម្លៃ​ស្ករ​ចុះ​ថោក

សំឡេង ០៨:២៤
កំពង់ស្ពឺ​ គឺ​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ដើមត្នោត
កំពង់ស្ពឺ​ គឺ​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ដើមត្នោត RFI/Menghour Ly

របរ​ឡើងត្នោត ដើម្បី​រំងាស់​ធ្វើ​ស្ករ នៅ​ខេត្ត​កំពង់ស្ពឺ ពេលនេះ ត្រូវបាន​អ្នកស្រុក​មួយចំនួន​​បោះបង់​ជា​បណ្តើរៗ​ហើយ​។ មូលហេតុ ដោយសារ​តែ​ស្ករត្នោត​លក់​ក្នុង​តម្លៃ​ទាប និង​ម្យ៉ាងទៀត ឧស​សម្រាប់​ដុត​រំងាស់​ទឹកត្នោត​ធ្វើ​ស្ករ ក៏​មាន​តម្លៃ​ថ្លៃ​។ ទោះបីជា​មាន​កសិករ​ខ្លះ បាន​បោះបង់​មុខរបរ​ឡើងត្នោត​ក៏ដោយ ប៉ុន្តែ​ ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត កំពង់ស្ពឺ អះអាងថា មិន​ប៉ះពាល់​ដល់​ការផលិត​ស្ករ ដើម្បី​ផ្គង់​ផ្គង់​តាម​ការ​បញ្ជា​ទិញ ចំនួន ៣០​តោន ដែល​បាន​ចុះ​កុងត្រា​ជាមួយ​សហគ្រាស កាល​ដើមឆ្នាំ​នេះ​ទេ​។