ចលនាល្បាតព្រៃរបស់ពលរដ្ឋ៤ខេត្តបានមកដល់ក្រុមហ៊ុនដែលពួកគាត់ចោទថាកាប់ឈើ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:៣០
បន្ទាប់ពីដើរល្បាតក្នុងព្រៃឡង់ អស់រយៈពេលប្រមាណជា១០ថ្ងៃ ប្រជាសហគមន៍មកពីខេត្តចំនួនបួន ជុំវិញព្រៃឡង់ បានដើរទៅដល់ក្រុមហ៊ុន ស៊ីអស៊ីខេ ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រលប់ម្សិលមិញនេះ។ ប្រជាសហគមន៍បានសម្រុកចូលក្រុមហ៊ុនស៊ីអស៊ីខេ ដើម្បីទាមទារឯកសារវិនិយោគ ឯកសារសិក្សាពីផលប៉ះពាល់បរិស្ថានលើផែនការវិនិយោគក្នុងតំបន់ព្រៃឡង់។ ពលរដ្ឋចោទថា ការវិយោគមួយនេះ ចំលើតំបន់ព្រៃស្រោង ប៉ះពាល់ទំាងធនធានធម្មជាតិ និងជីវភាពពួកគាត់។