អានតួអត្ថបទ
បទយកការណ៍

ហិង្សា​លើ​អ្នក​កាសែត​កម្ពុជា​ក្នុង​សមរភូមិ​ថ្មី​គឺ​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​បទល្មើស​សង្គម​

សំឡេង ០៨:២០
អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពេល​ចុះ​យក​ព័ត៌មាន​។
អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពេល​ចុះ​យក​ព័ត៌មាន​។ បណ្តាញសង្គម
ដោយ៖ អ៊ឹម ណាវិន
១៣ នាទី

នៅ​ថ្ងៃ​ទី​២​ វិច្ឆិកា​នេះ​ ជា​ថ្ងៃ​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​និទណ្ឌ​ភាព​ចំពោះ​ បទល្មើស​លើ​អ្នក​កាសែត។​ នៅ​កម្ពុជា​ដូចជា​មិន​បាន​ប្រារព្ធ​ទិវា​នេះ​ទេ​ ប៉ុន្តែ​អ្នក​កាសែត​ដែល​ ដឹង​ពី​ព្រឹត្តិការណ៍​នេះ ​បាន​បញ្ចេញ​មតិ​តាម​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ និទណ្ឌ​ភាព​ចំពោះ​បទ​ល្មើស​​លើ​អ្នក​កាសែត​ គឺ​មាន​ដូច​បណ្តាល​ប្រទេស​មួយ​ចំនួន​ដែរ។​ អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​ប្រឈម​នឹង​អំពើហិង្សា ​ការ​ប្តឹង​ផ្តល់ ​ការ​គំរាម​សម្លាប់​ នៅ​ពេល​ពួក​គេ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ពិត​ ពី​បទ​ល្មើស​សង្គម​មួយ​ចំនួន​ ដូច​ជា​បទល្មើស​ព្រៃឈើ ​បទល្មើស​នេសាទ​ឬ​នៅ​ពេល​មាន​កំ​ដៅ​នយោបាយ​ ជា​ដើម។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ