អេហ្ស៊ីប

អំពើហិង្សា​នៅ​អេហ្ស៊ីប៖អរិភាព​រវាង​ក្រុម​អ្នកគំាទ្រ និង​ក្រុម​អ្នកប្រឆំាង​លោក​ម័រស៊ី​កាន់​តែ​ពុះកញ្រ្ជោល

អំពើហិង្សា​នៅ​អេហ្ស៊ីប៖អរិភាព​រវាង​ក្រុម​អ្នកគំាទ្រ និង​ក្រុម​អ្នកប្រឆំាង​លោក​ម័រស៊ី​កាន់​តែ​ពុះកញ្រ្ជោល
អំពើហិង្សា​នៅ​អេហ្ស៊ីប៖អរិភាព​រវាង​ក្រុម​អ្នកគំាទ្រ និង​ក្រុម​អ្នកប្រឆំាង​លោក​ម័រស៊ី​កាន់​តែ​ពុះកញ្រ្ជោល REUTERS/Amr Abdallah Dalsh

នៅ​ប្រទេស​អេហ្ស៊ីប អរិភាព​រវាង​ក្រុម​អ្នកគំាទ្រ និង​ក្រុមអ្នកប្រឆំាង​លោក​ម័រស៊ី​កាន់​តែ​បន្ត​មាន​យ៉ាង​ពុះកញ្រ្ជោល។ នៅ​ថ្ងៃ​អាទិត្យ ទី៦ តុលា​ម្សិលមិញ ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកគំាទ្រ​លោក​ម័រស៊ី និង​កម្លំាង​ប៉ូលិស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៥០នាក់ និង​របួស​ជិត ៣០០នាក់​ផ្សេង​ទៀត។ ក្រៅ​ពី​ការ​ប្រឈម​មុខ​ទល់​នឹង​ក្រុម​កម្លំាង​ប៉ូលិស អំពើហិង្សា​ក៏​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លំាង​រវាង​ក្រុម​អ្នកគំាទ្រ និង​ក្រុមអ្នកប្រឆំាង​លោក​ម័រស៊ី​ដែល​បាន​ចុះ​ផ្លូវ​ប្រារព្ធ​ខួប​គម្រប់ ៤០ឆ្នំា​នៃ​សង្រ្គាម​អារ៉ាប់ អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣។

ផ្សាយពាណិជ្ជកម្ម

តាម​ការ​សង្កេត​របស់​ក្រុមអ្នកកាសែត AFP នៅ​នឹង​កន្លែង មាន​ជនរងគ្រោះ​មួយ​ចំនួន​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​វាយប្រហារ​គ្នា​យ៉ាង​សាហាវ​រវាង​ក្រុម​អ្នកគំាទ្រ និង​ក្រុមអ្នកប្រឆំាង​លោក​អតីត​ប្រធានាធិបតី​ម័រស៊ី។ នៅ​ម្ខាង គឺ​ក្រុម​ភាតរ​អ៊ីស្លាម រួម​ដោយ​ក្រុមសម្ព័ន្ធមិត្ត​របស់​ពួក​គេ និង​នៅ​ម្ខាង​ទៀត គឺ​ក្រុមប្រឆំាង​នឹង​ក្រុមភាតរ​អ៊ីស្លាម ចេញ​មក​ពី​គ្រប់​មជ្ឈដ្ឋាន តំាង​ពី​គណបក្ស​ស្តំានិយម និង​គណបក្ស​ឆ្វេងនិយម។ ពួក​នេះ​បាន​ចុះ​ផ្លូវ​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ប្រារព្ធ​ខួប​គម្រប់ ៤០ឆ្នំា​នៃ​សង្រ្គាម​អារ៉ាប់ អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣ ដែល​គេ​ហៅ​ថា « សង្រ្គាម​គីពួរ »។

ថ្ងៃ​ប្រារព្ធ​ខួប​គម្រប់ ៤០ឆ្នំា​នៃ « សង្រ្គាម​គីពួរ » ដែល​ក្រុម​ភាតរ​អ៊ីស្លាម​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​នៅ​លើ​ទីលាន​តារៀរ ដោយ​បណ្តេញ​ពួក​អ្នក​ដែល​ប្រឆំាង​នឹង​ក្រុមខ្លួន។ ប្រតិបត្តិការ​ដែល​គួរ​ឲ្យ​​កត់សម្គាល់​ខ្លំាង​របស់​ក្រុមភាតរ​អ៊ីស្លាម​នៅ​ថ្ងៃ​ម្សិលមិញ​បាន​កើត​មាន​ឡើង​នៅ​ទីលាន Ramsès ក្បែរ​ស្ថានីយ៍​រថភ្លើង​ចំកណ្តាល​ក្រុង។ ក្រុម​អ្នកគំាទ្រ និង​ក្រុម​អ្នកប្រឆំាង​លោក​ម័រស៊ី​បាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​សាហាវ ដោយ​មាន​ការ​ចោល​ដុំថ្ម និង​ប្រើ​កំាភ្លើង​បាញ់​តគ្នា​ទៅ​វិញ ទៅ​មក។ នេះ​ពិត​ជា​រូបភាព​ដ៏​គ្រោះថ្នាក់​មួយ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ដែល​ជនស៊ីវិល​កាន់​តែ​ច្រើន​ទៅៗ មាន​អាវុធ​ក្នុង​ដៃ។

ដោយ​ឡែក និង​ក្នុង​ពេល​ដែល​ក្រុម​អ្នកគំាទ្រ និង​ក្រុម​អ្នកប្រឆំាង​លោក​ម័រស៊ី​បាន​ប្រឈមមុខ​ដាក់គ្នា កងទ័ព​អេហ្ស៊ីប​បាន​ដង្ហែ​ក្បួនព្យុះហយាត្រា​ក្នុង​ថ្ងៃ​រំលឹក​ខួប​គម្រប់ ៤០ឆ្នំា​នៃ​សង្រ្គាម​អារ៉ាប់ អ៊ីស្រាអែល​គេ​ហៅ​ថា « សង្រ្គាម​គីពួរ »។ គឺ​ជា​សង្រ្គាម​ដែល​អេហ្ស៊ីប​បាន​សហការ​ជាមួយ​ប្រទេស​ស៊ីរី​ក្នុង​ការ​វាយប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣។ ថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣ ដែល​ទាហាន​អេហ្ស៊ីប​ចាត់​ទុក​ជា​ថ្ងៃ​ជោគជ័យ​មួយ​របស់​ខ្លួន​ក្នុង​សម័យនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI