បទយកការណ៍

នៅ​ពេល​អ្នកស្ម័គ្រចិត្ត​អាមេរិក​ទៅ​ដល់​ភ្នំ​ជីសូ

សំឡេង ០៩:២៧
នៅ​ពេល​អ្នកស្ម័គ្រចិត្ត​អាមេរិក​ទៅ​ដល់​ភ្នំ​ជីសូ
នៅ​ពេល​អ្នកស្ម័គ្រចិត្ត​អាមេរិក​ទៅ​ដល់​ភ្នំ​ជីសូ ©ចាន់ណា

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ជនជាតិ​អាមេរិក​នៃ​ក្រុម​ភ្នាក់ងារ Peace Corps ក្រុមទី៥​បាន​ស្បថ​ចូល​បម្រើ​ការងារ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​ក្រុមទី៥​នៃ​ភ្នាក់ងារ Peace Corps នេះ វា​បាន​ធ្វើ​អោយ​ចំនួន​អ្នកស្ម័គ្រចិត្ត​ជនជាតិ​អាមេរិក​នៅ​កម្ពុជា​បាន​ឡើង​ដល់ ១៦០នាក់ ដែល​បាន និង​កំពុង​ធ្វើ​ការងារ​ក្នុង​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ចំនួន​១៥ ក្នុង​ប្រទេស​កម្ពុជា។ លោក​អេរ៉ុន ម៉ឺខិន Aaron Merchen គឺ​ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់​ដែល​កំពុង​រស់នៅ និង​ជួយ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ក្នុង​វិទ្យាល័យ​ភ្នំ​ជីសូ ទឹកដី​​ខេត្ត​តាកែវ។ គ្មាន​ភីហ្សា និង​ភេសជ្ជៈ​ខូក Coke ទេ។ តែ​បាញ់ឆែវ និង​ទឹកអំពៅ​ធ្វើ​អោយ​អេរ៉ុន​មិន​ចង់​ចាកចេញ​ពី​ភ្នំ​ជីសូរ​ឡើយ។ ប្រជាជន​ក្នុង​ភូមិ​ក៏​ស្រឡាញ់​ចូលចិត្ត​យុវជន​អាមេរិកាំង​រូប​នេះ​ដែរ៕