សម្តែង​សិល្បៈ​ដើម្បី​ការ​អភិរក្ស និង​ធ្វើ​ជា​ផលិតផល​ទេសចរណ៍​នៅ​ភ្នំពេញ

សំឡេង ០៨:៥៧
របាំ​បុរាណ​ខ្មែរ
របាំ​បុរាណ​ខ្មែរ ©ដឺលុច/RFI

ចាប់ពីពេលនេះទៅ នៅ​រៀងរាល់​ល្ងាច​ថ្ងៃ​សុក្រ នៅក្នុង​បរិវេណ​មហោស្រព​ចតុមុខ នឹង​មាន​ការ​សម្តែង​សិល្បៈ​ជាប្រចាំ​ រយៈពេល​ជាង​មួយ​ម៉ោង។ ការ​បង្ហាញ​ទស្សនីយភាព​នេះ ត្រូវបាន​រៀបចំ​រួមគ្នា​ ដោយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​នាយកដ្ឋាន​សិល្បៈ និង​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌​។ ការ​រៀបចំ​ការ​សម្តែង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធំ២៖ ទីមួយ គឺ ដើម្បី​អភិរក្ស និង​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ និង​ទីពីរ គឺ ដើម្បី​បង្កើត​ជា​ផលិតផល​ទេសចរណ៍​មួយ សម្រាប់​អ្នក​ទេសចរ​បរទេស ដែល​បើតាម​បទពិសោធន៍​កន្លងមក ពួកគេ​ចូលចិត្ត​ការ​សម្តែង​សិល្បៈ​ប្រពៃណី បុរាណ។