អាស៊ាន-ឥណ្ឌូណេស៊ី
វត្តមានអាមេរិកក្នុងអាស៊ីបូព៌ានាំឲ្យចិនឯកោ ?
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃសៅរ៍ ទី១៩ វិច្ឆិកានេះ ជាថ្ងៃទី ៣ និងជាថ្ងៃចុងក្រោយនៃជំនួបកំពូលអាស៊ានលើកទី ១៩ និងអាស៊ីបូព៌ាលើកទី ៦នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី។ ជំនួបថ្ងៃចុងក្រោយនេះ មានប្រព្រឹត្តទៅ នូវជំនួបកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ៤ ជំនួបអាស៊ាន-ឥណ្ឌាលើកទី ៩ និងបិទបញ្ចប់ដោយជំនួបកំពូលអាស៊ីបូព៌ាលោកទី ៦។ តុល្យការនៃជំនួបកំពូលឆ្នំានេះត្រូវបានកត់សម្គាល់ឃើញ ពីការវិលចូលឆាកអន្តរជាតិរបស់ប្រទេសភូមា និងការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិកស្តីពីសំណុំរឿងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង។