កម្ពុជា

នយោបាយ​ឈ្នះ-ឈ្នះ​របស់​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​ត្រូវ​បាន​លាត​ត្រដាង​

លោក​​នឹម​ ​សុវ៉ាត​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រសួង​ការពារជាតិ​នៅ​ថ្ងែ​ទី ​២​ខែ​ធ្នូ​ឆ្នាំ​២០១១​
លោក​​នឹម​ ​សុវ៉ាត​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រសួង​ការពារជាតិ​នៅ​ថ្ងែ​ទី ​២​ខែ​ធ្នូ​ឆ្នាំ​២០១១​ RFI/Siv Channa

ក្រសួង​​ការ​ពារ​​ជាតិ​​កម្ពុជា​ បាន​​ផ្សព្វ​ផ្សាយ ​​សៀវ​ភៅ​គោល​​នយោបាយឈ្នះ -ឈ្នះ​របស់​​រដ្ឋាភិបាល​​ដល់​​សាធារណជន​​កាល​ពី​​ថ្ងៃ​​សុក្រ​។​ ​​ជា​​អ្វី​​ដែល​​គេ​​រំពឹង​​ថា ​កិច្ច​​ខិត​ខំ​​ប្រឹង​ប្រែង​របស់​​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ក្នុង​​ការ​​បញ្ចប់​​សង្គ្រាម​​ស៊ី​វិល​នៅ​​កម្ពុជា​ក្នុង​​អំឡុង​​ទសវត្សរ៍​​៩០​ត្រូវ​​បាន​​​លាត​​ត្រដាង​ទាំង​​ក្នុង​​និង​​ក្រៅ​​ប្រទេស​។​

ផ្សាយពាណិជ្ជកម្ម

សៀវភៅ​កម្រាស់​៥០០​ទំព័រ ស្តី​ពី​គោល​នយោបាយ​ឈ្នះ-ឈ្នះ របស់​នាយក រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​ក្រសួង​ការ​ពារ​ជាតិ បោះ​ពុម្ភ​ផ្សាយ ជា​លើក​ដំបូង ចំនួន​៥.០០០​ក្បាល ដើម្បី​ចែក​ជូន​ឥត​គិត​ថ្លៃ ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង ស្ថាប័ន​រដ្ឋ និង​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​។

សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា «​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល» ដែល​មាន​គម្រប មុខ​រូប​លោក ហ៊ុន សែន ពាក់​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​ចង​ក្រង​និពន្ធ​ដោយ​លោក ណឹម សុវត្ថិ ទី​ប្រឹក្សា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ទៀ បាញ់ និង​ជា​អគ្គ​នាយក អគ្គ​នាយក​ដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស ។

អ្នក​និពន្ធ​បាន​ចំណាយ​ពេល​ជិត​៩​ឆ្នាំ ក្រោម​មូល​ធិនិ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុង​ការ​ចង​ក្រង​សៀវ​ភៅ​នេះ ដើម្បី​លាត​ត្រដាង​អំពី​យុទ្ធ​សាស្រ្ត​ដ៏​ប៉ិន​ប្រសប់ និង​គំនិត​ស៊ី​ជម្រៅ ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ី​វិល របស់​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហ​មនៅ​កម្ពុជា​។

នេះ​ជា​ស្នា​ដៃ​លើក​ទី​២ របស់​លោក ណឹម សុវត្ថិ បន្ទាប់​ពី​សៀវ​ភៅ «​ជន​ដែល​ត្រូវ​គេបា​ញ់» សំដៅ​លើ​ប្រវត្តិ​លោក ទៀ បាញ់ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ បាន​ចេញ​ផ្សាយ​រួច​។ ។
នយោបាយ​ឈ្នះ-ឈ្នះ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា ត្រូវ​បាន​ផ្តួច​ផ្តើម ដោយ​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​១៩៩១-១៩៩៩ ។​

និយាយ​ពី​អន្ត​រាគមន៍​របស់​អ៊ុន តាក នៅ​ឆ្នាំ​១៩៩៣​។​នយោបាយ​នេះ​ចាប់​ផ្តើម​អនុវត្ត​នៅ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​ប៉ៃលិន និង​នៅ​ស្រុក​អន្លង់​វែង នៅ​ឆ្នាំ១​៩៩៤-១៩៩៦ រហូត​ដល់​សង្គ្រាម​ស៊ី​វិល​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៩ ក្រោយ​ពី​កង​ទ័ព​ខ្មែរ​ក្រហម ធ្វើ​សមា​ហរ័ណ​កម្ម​​ជា​មួយ​រដ្ឋាភិបាល ។​សៀវ​ភៅ​និយាយ​ពី​នយោបាយ​ឈ្នះ-ឈ្នះ ក៏​នឹង​ត្រៀម​បក​ប្រែ​ជា ភាសា​អង់​គ្លេស ដើម្បី​ចែក​ជូន​ដល់​ស្ថាន​ទូត​បរទេស និង​អង្គ​ការ​អន្តរ​ជាតិ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI