បទយកការណ៍

សក្ខីកម្ម​របស់​អ្នក​ជំនាញ​ប្រវត្តិ​វិទូ​ដេវីដ ​ឆេនល័រ​ក្នុង​សំណុំរឿង​លេខ​០០២​

សំឡេង ០៧:១០
លោក​ដេវីដ​ ឆេនល័រ នៅក្នុង​ពេល​ធ្វើ​សក្ខីកម្ម​នៅក្នុង​តុលាការ​ខ្មែរក្រហម
លោក​ដេវីដ​ ឆេនល័រ នៅក្នុង​ពេល​ធ្វើ​សក្ខីកម្ម​នៅក្នុង​តុលាការ​ខ្មែរក្រហម ©ECCC

ក្រោយពី​ការ​​ផ្អាក​​ដំណើរ​ការ​​អស់​​​មួយ​​រយៈ ​អង្គ​សវនាការ​​នៃ​​សាលាក្តី​ខ្មែរ​ក្រហម ​​បាន​​ចាប់​​បើក​​ដំណើរ​ការ​​​របស់​​ខ្លួន​​ជា​​ថ្មី​​ម្តង​​ទៀត​​ហើយ​​ ជាមួយ​​នឹង​​ការ​​ស្តាប់​​សក្ខី​កម្ម​​របស់​​​អ្នក​​ជំនាញ​​ប្រវត្តិ​​វិទូ​​អាមេរិកកាំង​​ម្នាក់​​ គឺ​​លោក​​ដេវីដ ​ឆេនល័រ។​ ជា​អ្នក​​ជំនាញ​​ខាង​​ប្រវត្តិសាស្ត្រ​​ក្នុង​​សម័យ​​ខ្មែរ​ក្រហម​​ លោក​​សាស្ត្រា​ចារ្យ​​បណ្ឌិត​​ ដេវីដ​ ឆេនល័រ​​ បាន​​និពន្ធ​​សៀវភៅ​​ជាច្រើន​​ទាក់​​ទង​​នឹង​​ប្រវត្តិ​សាស្ត្រ​​នៃ​​របប​​កម្ពុជា​​ប្រជា​ធិបតេយ្យ​​។ ​នៅ​​​ក្នុង​​សវនាការ​​​ រយៈ​ពេល​​៣​ថ្ងៃ​​ជា​​បន្ត​​បន្ទាប់​​នេះ ​អ្នក​​ជំនាញ​​រូប​​នេះ​ត្រូវ​​បា​ន​ចោទ​​សួរ​​​ដោយ​​អង្គ​​ចៅក្រម​​សាលា​ដំបូង​​ យ៉ាង​​លំអិត​​អំពី​​កា​រ​​ស្រាវជ្រាវ​​និង​​ការ​​និពន្ធ​សៀវ​ភៅ​​របស់​​លោក។​

ផ្សាយពាណិជ្ជកម្ម

សៀវភៅ​ប្រវត្តិសាស្ត្រ​របស់ប្រវត្តិវិទូអាមេរិកាំង លោក ដេវីដ ឆេន ល័រ
សៀវភៅ​ប្រវត្តិសាស្ត្រ​របស់ប្រវត្តិវិទូអាមេរិកាំង លោក ដេវីដ ឆេន ល័រ រក្សាសិទ្ធិ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI