ស្រ្តី​នៅ​មាន​ការលំបាក​ច្រើន​ក្នុង​ជំនួញ

សំឡេង ០៨:១៥
អាជីវកម្ម​ផលិតស្រា​ទំពាំងបាយជូរ​ដឹកនាំ​ដោយ​ស្រ្តី នៅ​ក្នុង​ខេត្ត​បាត់ដំបង
អាជីវកម្ម​ផលិតស្រា​ទំពាំងបាយជូរ​ដឹកនាំ​ដោយ​ស្រ្តី នៅ​ក្នុង​ខេត្ត​បាត់ដំបង ©អ៊ឹម ណាវិន

ទស្សនៈ​​ប្រពៃណី​តឹងតែង​ចំពោះ​​ស្រ្តី ដៃគូ​ពាណិជ្ជកម្ម​មិនទាន់​ជឿទុកចិត្ត និង​កង្វះ​សេវា​សាធារណៈ។ល។ ទាំងនេះ សុទ្ឋសឹង​ជា​ឧបសគ្គ សម្រាប់​ការធ្វើជំនួញ​របស់ស្រ្តី។ តាមរយៈ កិច្ចប្រជុំ​ប្រចំា​ឆ្នាំមួយ កាលពី​ដើមសបា្តហ៏​នេះ​ ស្រ្តី​ជា​សហគ្រិន ម្ចាស់​សហគ្រាស​ខ្នាត​តូច មធ្យម និង​ម្ចាស់​ជំនួញ​ជា​លក្ខណៈគ្រួសារ​បាន​លើកឡើង​ថា​ បរិយាកាស​សង្គម​ទំាងអស់​នោះ បាន​បង្អាក់​ការលូតលាស់​សកម្មភាព​របស់​ស្រ្តី​ក្នុង​វិស័យ​ពាណិជ្ជកម្ម។