បទយកការណ៍

មាន​ចលនា​កាប់ឈើ​គ្រញូង​បែប​អនាធិបតេយ្យ​ក្នុង​ស្រុកថ្ម​បំាង ខេត្ត​កោះកុង

សំឡេង ០៨:១៥
កំណាត់​ឈើ​គ្រញូង ដែល​គេលក់​ទិញ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្តកោះកុង
កំណាត់​ឈើ​គ្រញូង ដែល​គេលក់​ទិញ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្តកោះកុង RFI/Navin Im

ប្រជា​ពលរដ្ឋ​ មក​ពី​ខេត្ត​នានា​បាន​នាំ​គ្នា​ទៅ​កាប់​ដើម​គ្រញូង​ ក្នុង​តំបន់​ជួរ​ភ្នំក្រ​វាញ​ភាគ​កណ្តា​ល​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ថ្ម​បំាង​ ខេត្ត​កោះកុង​រាប់​រយ​នាក់​។ ​អ្នក​ឡើង​ភ្នំកាប់​ឈើ ​និង​ឈ្មួញ​ប្រមូ​ល​ទិញ​ឈើ​គ្រ​ញូង បាន​ប្រមូល​ផ្តុំ​គ្នា​បើក​ចំហ ​ក្នុង​មូល​ដ្ឋានខាង​លើ​។ អ្នកការពារបរិស្ថា​ន​ព្រួយ​ថាចល​នា​បែប​អនាធិ​បតេយ្យ​នេះ​នឹង​ឈាន​ដល់​ការកាប់​បំផ្លាញ​ព្រៃឈើក្នុង​តំបន់​ដែល​ត្រូវ​ការពារ​នេះ​តែ​ម្តង​ប្រសិន​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI