កម្មករជាង ២០០នាក់ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
ចុះផ្សាយនៅថ្ងៃ៖
ដូចការគ្រោងទុក កម្មករប្រមាណជាង ២០០នាក់ បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែអប្បបរមាជូនកម្មករ ឲ្យដល់១៥០ដុល្លារក្នុងមួយខែ។ បាតុកម្មនេះដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ តំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនក៏មានវត្តមានក្នុងបាតុកម្មអហិង្សានោះផងដែរ។
ក្រោមការឃ្លាំមើលពីកងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ លោក រ៉ុង ឈុន បានដឹកនាំតំណាងកម្មករជាង១០នាក់យកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ។ គ្មានអំពើហិង្សាណាមួយបានកើតឡើងទេសម្រាប់ចលនាបាតុកម្មនៅថ្ងៃនេះ។
តំណាងកម្មករទាំងនោះ ចង់ឲ្យប្រមុខរដ្ឋាភិបាល និងប្រធានសភា ថ្លឹងថ្លែងដោយស្មើភាពរវាងកម្មករ និយោជិត និងមន្ត្រីរាជការ ។ ពួកគេអះអាងថា រដ្ឋាភិបាលដំឡើងបា្រក់ខែ២០ភាគរយជារៀងរាល់ឆ្នាំដល់មន្ត្រីរាជការ ខណៈកម្មករ និយោជិត មិនត្រូវបានគេគិតគូរនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ