កម្ពុជា

ពលរដ្ឋ​ខ្មែរ​៣០​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ពី​ឥណ្ឌូនេស៊ី​

កម្មករខ្មែរ​​ដែល​ឥណ្ឌូនេស៊ី​បញ្ជូន​មកទីក្រុង​ភ្នំពេញ
កម្មករខ្មែរ​​ដែល​ឥណ្ឌូនេស៊ី​បញ្ជូន​មកទីក្រុង​ភ្នំពេញ RFI/Siv Channa

ពលករ​​ខ្មែរ​​ចំនួន​​៣០​​នាក់​​ទៀត​​ដែល​​ត្រូវ​​បាន​​សង្គ្រោះ​​ពី​​ទូក​​នេសាទ​​ថៃ​​បាន​​មក​​ដល់​​កម្ពុជា​​ហើយ​​កាល​ពី​​រសៀល​​ថ្ងៃ​​ចន្ទ​​នេះ។ ​នេះ​​គឺ​​ក្រុម​​ពលរដ្ឋ​​ខ្មែរ​​ទី​​២០​​ក្នុង​​ចំណោម​​មនុស្ស​​ទាំង​​អស់​​៦៥​​នាក់​​ដែល​​អាជ្ញាធរ​​ឥណ្ឌូនេស៊ី​​បាន​​រក​​ឃើញ​​នៅ​​ក្នុង​​ទូក​​នេសាទ​​ថៃ​​ដែល​​ធ្វើ​​នេសាទ​​ខុស​​ច្បាប់​​ចូល​​ក្នុង​​ដែន​​សមុទ្រ​​ឥណ្ឌូនេស៊ី។

ផ្សាយពាណិជ្ជកម្ម

 

ពលរដ្ឋ​ខ្មែរ​៣០​នាក់​អតីត​កម្មករ​នេសាទ​សមុទ្រ​នៅ​លើ​ទូក​នេសាទ​ថៃ​ត្រូវ​បាន​ដឹក​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១២​ធ្នូ​នេះ។ នេះ​គឺ​ជា​ក្រុម​ជន​រងគ្រោះ​ទី​២​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​សមុទ្រ​ថៃ​ បន្ទាប់​ពី​ក្រុម​ទី​មួយ​ដែល​មាន​គ្នា​៣០​នាក់​ដែរ​ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៦​ធ្នូ​កន្លង​មក។

ពលរដ្ឋ​ទាំង​នេះ​ដែល​បាន​អះអាង​ថា​បាន​ចាញ់​បោក​មេខ្យល់​ហើយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​កម្មករ​នេសាទ​នៅ​លើ​ទូក​ថៃ។ ទូក​ថៃ​ដែល​បាន​នេសាទ​ចូល​ដែន​សមុទ្រ​ឥណ្ឌូនេស៊ី ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​នេះ​ឃាត់​ទុក ហើយ​ក៏​រក​ឃើញ​កម្មករ​នេសាទ​កម្ពុជា​តែ​ម្តង។

កម្មករ​ខ្មែរ​ទាំង​អស់​មាន​ចំនួន​៦៥​នាក់។ មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូនេស៊ី ដោយ​មាន​អន្តរាគមន៍​ពី​អង្គការ​ទេសន្ត​ប្រវេសន៍អន្តរជាតិ​បាន​ជួយ​សង្គ្រោះ​ពួកគេ​ពី​ការងារ​ទាសករ​ជា​អ្នក​នេសាទ ហើយ​បាន​ជួយ​បញ្ជូន​ពួកគេ​មក​កម្ពុជា​វិញ។

ក្រោយ​ពី​បញ្ចូន​បាន​ពីរ​ក្រុម​ដែល​មាន​គ្នា​៦០​នាក់​រួច​ហើយ នៅសល់​ពលរដ្ឋ​ខ្មែរ​៥​នាក់​ទៀត​ដែល​នឹង​ត្រូវ​បញ្ជូន​មក​នៅ​ពេល​បន្ទាប់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI