បទយកការណ៍

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កម្ពុជា

សំឡេង ០៧:៤០
ឯកសណ្ឋាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិនានា​ត្រូវ​បាន​គេ​ដាក់​តាំង នៅ​​​កម្ពុជា
ឯកសណ្ឋាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិនានា​ត្រូវ​បាន​គេ​ដាក់​តាំង នៅ​​​កម្ពុជា ©សុផល/RFI

ប្រជាជន​កម្ពុជា​ក៏ដូច​ជា​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ ដទៃទៀត​នៅលើ​ពិភពលោក​ដែរ​ កំពុង​ទន្ទឹង​រង់ចាំ​ការ​ មកដល់​នៃការ​ប្រកួត​កីឡា​បាល់ទាត់​ដ៏អស្ចារ្យ គឺ​ការ ​ប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក ​ដែល​ប្រព្រឹត្ត​ទៅ​ នៅ​ប្រទេស​អាហ្រ្វិក​ខាងត្បូង​ ចាប់ពី​ថ្ងៃ​សុក្រ​ ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០១០​ស្អែក​នេះ។ សហគ្រាស​ឯកជន​ ភោជនីយដ្ឋាន ​ក្លឹប​កំសាន្ត​ មួយចំនួន ​បានរៀបចំ​តុបតែង​វត្ថុផ្សេង​ៗ ដែល​ទាក់ទង​ទៅនឹង​បាល់ទាត់​ រួមមាន​ សំលៀកបំពាក់​កីឡា​ចម្រុះ​ជាតិសាសន៍​ ស្លាកសញ្ញា និង​ការ​ដាក់តាំងលំអ​បាល់ទាត់​ ព្រមទាំង​ដំឡើង​​អេក្រង់​យក្ស​ធំ​ៗ និង​មាន​ការផ្សាយ​បន្តផ្ទាល់​ ពី​ទូរទស្សន៍​ក្នុងស្រុក​ផងដែរ។